Nokia ខាតជាងមួយពាន់លានដុល្លារ បន្ដបញ្ឈប់ បុគ្គលិកមួយម៉ឺននាក់

ថ្មីៗនេះ ក្រុមហ៊ុន Nokia បានប្រកាស់ថា នឹងបញ្ឈប់បុគ្គលិកចំនួន ១០.០០០នាក់  ចាប់ពីពេល
នេះដល់ចុងឆ្នាំ ២០១៣ និងបិទទ្វារមជ្ឈមណ្ឌលស្រាវជ្រាវ និងរោងចក្រមួយចំនួនរបស់ខ្លួន ក្នុង
ពិភពលោក ព្រមទាំងតែងតាំងអ្នកដឹកនាំជាន់ខ្ពស់ថ្មីផងដែរ។

ក្រៅពីបាននិយាយខាងលើ ក្រុមហ៊ុន Nokia ក៏សម្រេចចិត្តលក់យីហោ Vertu ទៅអោយក្រុម
ហ៊ុនឯកជន EQT VI (នៅអ៊ឺរ៉ុប) ក្នុងតម្លៃ ២៤៩លានដុល្លារ ដោយរក្សាទុកភាគហ៊ុននៅទីនេះ
ចំនួន ២០% ប៉ុណ្ណោះ។

នៅក្នុងកិច្ចពិភាក្សាជាមួយអ្នកវិនិយោគថ្មី អគ្គនាយកប្រតិបត្តិ Stephen Elop បានអះអាងថា
យុទ្ធសាស្ដ្រប្រជែងជាមួយ Android គឺត្រូវប្រើទូរស័ព្ទ Windows Phone តម្លៃទាប។ Nokia មាន
បំណងបង្កើតផលិតផលដែលមានតម្លៃទាបជាង Lumia 610 (បច្ចុប្បន្ន មានតម្លៃប្រហែល ២៤០
ដុល្លារ)។ ក្រុមហ៊ុននេះក៏បានបង្ហើបអោយដឹងថា ក្រុមវិស្វកររបស់ Microsoft កំពុងខិងខំជួយដល់ 
Nokia ដើម្បីបានគ្រប់គ្រប់ទីផ្សាផលិតផលតម្លៃទាប។

Image

នៅក្នុងកិច្ចខិតខំដើម្បីបង្កើនបទការទាក់ទាញដល់ Windows Phone ក្រុមហ៊ុន Nokia ក៏បានទិញ
យកក្រុមហ៊ុនអភិវឌ្ឍរូបភាព Scalado របស់ស៊ុយអែត។ Scalado មានឈ្មោះល្បីផ្នែកបច្ចេកវិទ្យា
រូបភាពនៅលើ smartphone ដូចជា software Remove, Rewind, Multi-Angle 3D ជាដើម។
 
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១០ មកទល់នឹងពេលនេះ ក្រុមហ៊ុន Nokia បានរំសាយបុគ្គលិក
ជាង ៤០.០០០នាក់(រាប់ទាំងការរំសាយដែលទើបត្រូវបានប្រកាស់ថ្មីៗនេះ) ប៉ុន្ដែ ស្ថានភាពទូទៅ
របស់ក្រុមហ៊ុននេះ នៅតែមិនទាន់ប្រសើរឡើងច្បាស់លាស់នៅឡើយ។ ក្នុងរយៈពេល ៣ខែនៃ
ដើមឆ្នាំ ២០១២ នេះ Nokia បានខាតបង់ប្រាក់ចំនួន ១,២ពាន់លានដុល្លារ។ ចំនួននៃការលក់
ចេញ បានថយចុះ ២៤% ចំណែកប្រាក់ចំណូលបានមកពីការលក់ឧបករណ៍ក៏បានថយចុះចំនួន
៤០% ផងដែរ៕
 

Leave a comment