រីករាយជាមួយដំណើរកំសាន្តជុំវិញតំបន់អង្គរនៃខេត្តសៀមរាប។ ពិតជាមានសម្រស់ស្រស់ស្អាតគួរអោយទាក់ទាញ ក្នុងការទស្សនា។

ទីបំផុត Google Translate អាចបកប្រែជាភាសាខ្មែរយើងហើយ

វាពិតជាដំណឹងដ៏គួរអោយសប្បាយរីករាយខ្លាំងណាស់សំរាប់តួអក្សរខ្មែរយើង ដែលនៅពេលនេះ​ Google Translate មាន​ជា​ភាសា​ខ្មែរយើង​ហើយ។ ទាំងនេះបញ្ជាក់អោយយើងឃើញពីការខិតខំប្រឹងប្រែបរបស់ Developer របស់ខ្មែរយើងក្នុងការវិវឌ្ឍន៍​ថ្មី​មួយ​ទៀត​របស់​អក្សរសាស្ត្រ​ខ្មែរ ក្នុង​សម័យ​បច្ចេកវិទ្យា​ដ៏​ជឿន​លឿននេះ។ ហើយយើងអាចប្រើប្រាស់ប្រព័ន្ធអនឡាញ Google Translate ជាមួយនឹង Font ខ្មែរយូនីកូដយើងបាន។

Image

—————————————————————————————————————

Image

ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋខ្មែរយើងគ្រប់គ្នា អាចប្រើប្រាស់  Google Translate ជាជំនួយក្នុងការបកប្រែ ភាសាជាតិរបស់យើងទៅជាភាសាដទៃទៀតយ៉ាងងាយស្រួល ដែលវាជំនួយដល់ការស្រាវជ្រាវរបស់យើង គ្រប់ៗគ្នា។

បើទោះជាការបកប្រែនេះពុំទាន់បានត្រឹមត្រូវតាមបែបបទវេយាករណ៍យ៉ាងណាក៏ដោយ តែនេះស្តែងអោយឃើញពី ដំណាក់កាលដំបូងដែលភាសាខ្មែររបស់យើងបានលេចមុខមាត់នៅលើឆាកអន្តរជាតិតាមរយៈប្រព័ន្ធអនឡាញនេះ។

អត្ថបទដោយ៖ Saky SSK

 

ជប៉ុន​ផលិត​ទូរស័ព្ទ​ដៃ ដែល​តូច​ជាង​គេ​បំផុតលើពិភពលោក

វាប្រៀបបានដូចជាប្រដាប់ក្មេងលេង ប៉ុន្តែទូរស័ព្ទប្រភេទនេះ​មិន​មែន​ជា​ប្រដាប់​ក្មេងលេងទេ វាគឺជាទូរស័ព្ទពិតប្រាកដ ហើយវាត្រូវបាន​គេចាត់ទុកថាជាទូរស័ព្ទដែលតូចជាងគេបំផុត។ ទូរស័ព្ទនេះម៉ូដែល WX06A មានទំហំ ៣២ x ៧០ម.ម មានកំរាស់ ១០.៧ម.ម និងមាន​ទំងន់ត្រឹមតែ៣២ក្រាម ប៉ុណ្ណោះ ហើយវា​បំពាក់ទៅដោយអេក្រង់ពណ៌ធម្មជាតិ OLED ទំហំ 1 inch ដែលទំហំនេះគឺសំរាប់តែមើលម៉ោង ថ្ងៃខែ និង​លេខទូរស័ព្ទប៉ុណ្ណោះ។ ហើយដោយសារតែមានទំហំតូចពេក ទូរស័ព្ទនេះមិនមាន​កាមេរ៉ាសំរាប់ថតរូបទេ ចំណែក​ឯ​ថ្ម​វិញ​គឺ​អាច​និ​យាយថា២ម៉ោង និង Standby បាន៣០០ម៉ោង។ ទូរស័ព្ទ WX06A នឹងដាក់លក់ក្នុងទីផ្សារប្រទេសជប៉ុននៅខែធ្នូខាងមុខនេះ។

/>

ប្រភព៖ http://www.fpmonline.net/article/9701

រៀបរៀងដោយ៖​ Saky SSK

សុគន្ធនីសា វិលពីបារាំងវិញ ជាមួយមន្ទិលសង្ស័យ

ភ្នំពេញ៖ តារាចម្រៀងស្រស់ស្អាតរបស់ផលិតកម្មថោន ក្រោយពីបានវេចបង្វេចទៅបារាំងតាំង
ពីចុងខែកុម្ភៈ និងបានដឹកដៃ លោក ណុប បាយ៉ារិទ្ធ ជាដៃគូដ៏ស័ក្តិសមតាំង ពីនៅផលិតកម្មចាស់
ទៅសម្ដែងរួមគ្នាជូនបងប្អូនទស្សនា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅទីនោះ បានធ្វើ
ដំណើរ ត្រឡប់មកកាន់មាតុប្រទេសវិញហើយ ដើយបានពាំនាំនូវ ភាពជោគជ័យគួរជាទីមោទន។
បើទោះបីនាងបាន ចាកចេញពីផលិតកម្មនេះជិតពីរឆ្នាំហើយក្ដី ក៏នាងនៅតែមានការរាប់អាន ជា
មួយមិត្តភក្តិចាស់ៗ  ដូចជាលោក រិនសាវ៉េត លោក ណុប បាយ៉ារិទ្ធ និងជាពិសេស ជាមួយលោក
ឆន សុវណ្ណរាជ ដែលនាងគ្រាន់តែឆ្លៀតមកស្រុកខ្មែរ មិនបានប៉ុន្មានថ្ងៃផង សុគន្ធ នីសា   ក៏រត់
ទៅថតម៉ូដសំលៀកបំពាក់ឲ្យហាងរបស់ ឆន សុវណ្ណរាជ ហើយទោះជានាងហត់ចង់ដាច់ខ្យល់
ដោយសារប្រឹង សម្រុកធ្វើការក្នុងស្រុក មុនចាកចេញទៅបារាំងក៏ដោយ  ។

ទស្សនិកជនក្នុងស្រុកជាច្រើន ដែលគាំទ្រសុគន្ធ នីសា ពិតជាមានចំងល់ថា ហេតុអ្វីបានជានាង
ប្រឹងប្រែងក្នុងការច្រៀងនៅក្រៅ ប្រទេសគ្មាន ពេលសម្រាកយ៉ាងនេះ?ពោលគឺដោយសារតែ
នាងកំពុងតែប្រឹងប្រែងរកប្រាក់ដើម្បីទិញវិឡាថ្មី ម្យ៉ាងក៏ដោយសារទីផ្សារ ក្នុងស្រុករបស់នាង ត្រូវ
បានគេឆក់ដណ្ដើមយកអស់បាត់ទៅហើយសូម្បី តែការផ្សព្វផ្សាយផលិតផលសាំស៊ុង ក៏ត្រូវចែក
រំលែកជាមួយនឹង ឱកសុគន្ធកញ្ញាដែរ ។  ម្យ៉ាង តាំងពីចូលផលិតកម្មថ្មីមក នាងបានប្ដូរអត្តចរិក
ក្នុងបទចម្រៀងដែលខុសពីមុនដាច់ស្រឡះ ដែលកាលពីជ្រកក្នុងផលិតកម្មចាស់ មើលទៅនាង
មនោសញ្ចេតនាបានល្អជាង ក្នុងផលិតកម្មថ្មី ។

បន្ទាប់ពីចាកចេញពីមាតុប្រទេស អស់រយៈពេលមួយខែកន្លះមកស្រីស្អាត សុគន្ធ នីសា បានត្រឡប់
មកជាមួយជោគជ័យយ៉ាង ត្រចះត្រចង់ក៏ដូច ជាមន្ទិលសង្ស័យជាច្រើន ខណៈដែលមហាជនខ្លះនិ
យាយថា ហេតុអ្វីក៏នាងត្រឡប់មកនៅ ថ្ងៃចុងក្រោយនៃថ្ងៃចូលឆ្នាំទៅវិញ ? ព្រោះនៅពេល ចូល
ឆ្នាំថ្មី បើនៅក្រៅប្រទេស រកលុយបានច្រើនជាងពេលធម្មតា ឬក៏ការសម្ដែងរបស់នាងមិនជោគ
ជ័យ ?  ម្យ៉ាងបើនាងមកដល់កម្ពុជាថ្ងៃ ចុងក្រោយនេះ ក៏មិនមានប្រយោជន៍អីដែរ ព្រោះនាងមិន
បានសម្ដែង នៅស្ថានីយទូរទស្សន៍នានា ដដែលហ្នឹង ។

ក្នុងថ្ងៃដែល  សុគន្ធ នីសា ត្រឡប់មកវិញនេះ គេសង្កេតឃើញថា មានអ្នកគាំទ្ររបស់នាងពីរ បី
នាក់ ប៉ុណ្ណោះ ដែលបានទៅទទួលដល់ ព្រលាន យន្តហោះអន្តរជាតិ ពោធិចិនតុង ពុំឃើញមាន
វត្តមានបុរស ដែលល្បីថាគូស្នេហ៍ថ្មីមកទទួលនាងនោះទេ ហើយវត្តមានមកដល់កម្ពុជា លើកនេះ ហាក់សោះកក្រោះមិនដូចកាលដែលនាង នៅជុំគ្នាជាមួយលោក សុខ ជំនោរ ដែលគ្រាន់តែនាង
ចុះពីយន្តហោះ ពីអាមេរិកភ្លាម ក៏មាន អ្នកសារព័ត៌ មានចោមរោមថត ដើម្បីផ្សព្វផ្សាយពីការសម្ដែង
នៅបរទេស និងអំពីរកាងារថ្មីៗ របស់នាងយ៉ាងច្រើនកុះករ ។ តែតាំងពីនាង ផ្ដាច់ស្នេហ៍ពី កវីអភ័ព្វ
ស្នេហ៍ សុខ ជំនោរ មកសុគន្ធ នីសា ក៏ផ្ដាច់ទំនាក់ទំនងជាបណ្ដាញសារព័ត៌មាន ដែលនាងភ្លេចថា
បណ្តាញសារព័ត៌មាននេះ ក៏មានចំណែក ក្នុងប្រជាប្រិយភាពរបស់នាងដែរ ៕

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

ប្រភព៖ http://camnews.com.kh/News/Detail/23750/sokun-nisa-04

រៀបរៀងដោយ៖​ Saky SSK

សាន់ដេគ្រោងថត វីដេអូឃ្លីបឲ្យ ខេមរៈ សិរីមន្ត បកស្រាយការពិត ករណីគ្រោះថ្នាក់ចរាចរ និងចូលរួមរំលែកទុក្ខ

ភ្នំពេញ៖ បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់ កើតឡើងចំពោះតារាចម្រៀង ខេមរៈ
សិរីមន្ត រហូតដល់ថ្នាក់ បាត់បង់ជីវិតមនុស្សចំនួន ៤នាក់ រួចមក ផលិតកម្ម សាន់ដេ បានគ្រោង
នឹង ថតវីដេអូឃ្លីបមួយ ដើម្បីឲ្យតារាចម្រៀង ខេមរៈ សិរីមន្ត ដែលជាអ្នកនៅរស់រាន មានជីវិត
ក្នុងហេតុការណ៍ដ៏អាក្រក់នេះ បានបកស្រាយការពិត ពីហេតុការណ៍ការ ដែលបានកើតឡើង
ខណៈរហូតមកដល់ពេលនេះ លោកកំពុងតែផ្ដល់ចម្លើយ ជូនសមត្ថកិច្ចនៅក្នុង ក្រុងព្រះសីហនុ
នៅឡើយ។

បើតាមការអះអាងពីលោក ឡាយ សុខចំរើន ដែលបានធ្វើដំណើរទាំងយប់ ទៅកន្លែងកើតហេតុ
ពេលទទួលដំណឹង ដ៏អកុសលនេះ បានឲ្យដឹងពីស្ថានការណ៍ គ្រោះថ្នាក់ចរាចរណ៍ខ្លះៗថា មូល
ហេតុដែលបណ្ដាល ឲ្យតារាចម្រៀងខេមរៈ សិរីមន្ត រួចផុតជីវិត ពីឧបទ្ទវហេតុដ៏រន្ធត់នេះ គឺដោយ
សារតែពេលកំពុង ធ្វើដំណើរដល់ ចំណុចគ្រោះថ្នាក់ សិរីមន្ត បានឃើញ រថយន្តកុងតឺន័រ សំដៅ
តម្រង់មក បុករថយន្តរបស់ខ្លួន… ភ្លាមៗនោះ លោកបានស្រែកស្ទើរភ្លាត់សំឡេង ដើម្បីឲ្យអ្នកនៅ
ក្នុងរថយន្ត ក្រាបទាំងអស់គ្នា ប៉ុន្តែមានតែលោកម្នាក់គត់ដែល បានក្រាបទាន់ពេលវេលា។ ម្យ៉ាង
លោក សិរីមន្ត អង្គុយនៅខាងស្ដាំដៃ នៃអ្នកបើកបរ ហើយរថយន្តកុងតឺន័របុករះ ចំផ្នែកខាងឆ្វេងនៃ
រថយន្ត ទើបធ្វើឲ្យលោកគេចផុត ពីគ្រោះថ្នាក់នេះ ដោយបានក្រាបចុះ ក្រោមផុតក្បាល។ ចំណែក
អ្នកបើកបរ ត្រូវទូកុងតឺន័រ បុកបាក់ក និងអ្នកខាងក្រោយត្រូវបោកផ្ទប់ ស្លាប់ទាំងអស់តែម្ដង។

លោក ឡាយ សុខចំរើន បានបន្តទៀតថា ភ្លាមៗនោះ មានតែលោក សិរីមន្ត ដែលនៅមានស្មារតី
អាចគ្រប់គ្រងស្ថានការណ៍ បានបើកទ្វារលូនចេញមកក្រៅ ក្រោមតំណក់ទឹកភ្លៀងស្រិចៗ នឹងបាន
ធ្វើដំណើរទៅផ្ទះ របស់ប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុ ដើម្បីឲ្យប្រជាពលរដ្ឋ ជួយអន្ត-
រាគមន៍។

ជុំវិញហេតុការណ៍ ដែលរៀបរាប់ខាងលើនេះ មហាជនទូទៅនៅតែមានចម្ងល់ ជុំវិញមហាសំណាង
រួចផុតជីវិតរបស់ តារាចម្រៀង ខេមរៈ សិរីមន្ត ក្នុងគ្រោះថ្នាក់ចរាចរណ៍ ខណៈអ្នករួមដំណើរទាំងអស់
បានស្លាប់ និងរងរបួសធ្ងន់ធ្ងរ និងត្រូវបានគេសង្ស័យថា សិរីមន្ត ក៏រងរបូសធ្ងន់ធ្ងរដែរ ព្រមទាំងអ្នក
ខ្លះនៅតែមិនជឿ ទៅលើការអះអាងរបស់ផលិតកម្ម សាន់ដេ ដែលថា សិរីមន្ត គ្មានរបួសនោះទេ។

លោក ឡាយ សុខចំរើន បញ្ជាក់ថា ដូច្នេះហើយ ទើបផលិតកម្មសាន់ដេ គ្រោងនឹងឲ្យ សិរីមន្ត បក
ស្រាយការពិត ពីហេតុការគ្រោះថ្នាក់ចរាចរណ៍ និងថតជាវីដេអូឃ្លីប ដើម្បីឲ្យទស្សនិជន អស់មន្ទិល
សង្ស័យ និងជឿជាក់ថា ខេមរៈ សិរីមន្ត ពិតជារួចផុតជីវិតពី គ្រោះអាក្រក់នេះមែន៕

Photo by DAP-NEWS

Photo by DAP-NEWS

Looking Today

Looking Today

Looking Today

ប្រភព៖ http://camnews.com.kh/News/Detail/31260/nation-news-387

ប្រលោមលោករឿង អូននៅតែរង់ចាំ​​ ភាគ​ ២

Image

រំពេចនោះណារីក៏បានលឺសម្លេងបុរសម្នាក់

“អាឡូ សំណប់ចិត្តបង បងគឺភារិទ្ធណា….“​  ទីបំផុតសំមេ្លងដែលណារីរង់ចាំ ពេលនេះនាង​លឺហើយ គឺជាសម្លេងរបស់បងរិទ្ធរបស់នាងបានខលមក, ណារីភាំងមិននិយាយ តបទៅសោះ ហើយភារិទ្ធក៏បាននិយាយបន្ត ៖

“អាឡូ​ អូន…? ណារីអូនមានលឺបងនិយាយអត់ហ្នឹង?”

ណារីតប៖

            “ចា៎ ចា៎! អូនលឺ គឺបងរិទ្ធមែនទេ?” បេះដូងឌុកដាក់រកនិយាយអ្វីមិនត្រូវ ធ្វើអោយណារី និយាយបណ្តើរ ភ័យបណ្តើរ ហើយក៏និយាយបន្តទៀតថា៖  

            “ហេតុអីក៏បងស្ងាត់ម្ល៉េះ ៣ថ្ងៃហើយ មិនឃើញបងខលមករកអូនចឹង? ដឹងថាអូនរង់ចាំ ការខលរបស់ទេ?”

ភារិទ្ធតប៖

            “អោយបងសុំទោសណា រយៈពេលដំបូងមកដល់ទីនេះ បងពិតជារវល់ខ្លាំងណាស់ ត្រូវទៅមើលសាលា ហើយនឹងរៀបចំកន្លែងស្នាក់នៅទៀត ឥលូវនេះគឺរួចរាល់អស់ហើយ… ដឹងទេថាបងក៏ពិតជានឹកអូនខ្លាំងណាស់ដែរ មនុស្សដំបូងដែលបងខលទៅរក គឺជារូបអូន នេះហើយណា សំណប់ចិត្ត…”

            “ចា៎! អូនពិតជាសប្បាយចិត្តណាស់ដែលបានលឺសម្លេងបងរិទ្ធរបស់អូននាពេលនេះ… ហើយប៉ុន្មានថ្ងៃនេះបងសុខសប្យាយទេ? ការរស់នៅទីនោះតើបងទំលាប់បានទេ?”

            “បាទ… គ្រប់យ៉ាងនៅទីនេះគឺមិនអីទេសម្រាប់បង ពេលដែលបានលឺសម្លេងអូនគឺបង ពិតជាសប្បាយចិត្តខ្លាំងណាស់ សន្យាជាមួយបង ថាអូនត្រូវរង់ចាំបងណា ៦​ខែក្រោយ បងនឹង ទៅលេងអូនជាមិនខានទេណាអូន”

            “ចា៎! បងរិទ្ធ អូននឹងរង់ចាំបង គ្មានវិនាទីណាដែលអូនបំភ្លេចបងបាន​ទេ”

            “បាទ​ បងជឿជាក់លើអូន អូខេ ឥលូវប៉ុណ្ណឹងសិនចុះណា បងនឹងខងទៅលេងអូន ម្តងទៀតនៅពេលក្រោយ រាត្រីសួរស្តីណាសំណប់ចិត្តបង”

“ចា៎! បងត្រូវចេះថែរក្សាខ្លួន កុំបារម្ភពីអូនអី គឺអូនស្រលាញ់បង ហើយនឹងរង់ចាំបងរហូតដល់បងត្រឡប់មករកអូនវិញ រាត្រីសួរស្តីណាបងរិទ្ធ”

Imageការសន្ទនារបស់អ្នកទាំងពីរបានបញ្ចប់ ណារីលួចញញឹមម្នាក់ឯង ហើយនេះជាវេលាមួយដែល មានសេចក្តីសុខជាទីបំផុតសម្រាប់ណារី ដែលទីបំផុតមនុស្សដែលនាងរង់ចាំ នាងបានលឺ សម្លេងរបស់គេហើយ។ ប៉ុន្តែអ្វីដែលសំខាន់ ណារីពិតជាខ្លាច ខ្លាចដូចពាក្យចាស់និយយាយថា ឃ្លាតឆ្ងាយ ណាយចិត្ត ។ ពេលនោះណារីបានដើរមកអង្គុយនៅនឹងតុសៀវភៅរបស់នាង ហើយក៏បានលូកដៃទាញថតតុ ដោយនាងបានទាញយកសៀវភៅមួយក្បាលយកមកមើល។​ ពី១សន្លឹងទៅ១សន្លឹងនៅក្នុង សៀវភៅរបស់ណារី មានបិតរូបថតអនុស្សាវរីយ៍ដែល ណារីបានថតជាមួយនឹងបងរិទ្ធរបស់នាង ទុកជាច្រើនសន្លឹក។ ភាពរីករាយ និងការចងចាំ បានស្ថិទ្ធនៅជាមួយនឹងអារម្មណ៍របស់ណារី មិនអាច បំភ្លេចបាន ហើយណារីមានបំណងថា នឹងប្រគល់សៀវភៅអនុស្សាវរីនេះជូនដល់បងរិទ្ធរបស់នាង នៅពេល ៦ខែក្រោយ ពេលដែលអ្នកទាំងពីរបានជួបគ្នាម្តងទៀត។ អារម្មណ៍ការរង់ចាំរបស់ណារី ជាមួយនឹងក្តីស្រលាញ់ យ៉ាងជ្រាលជ្រៅចំពោះបងរិទ្ធរបស់នាង គឺជាអារម្មណ៍ពិតដែលផុសចេញពីក្រអៅបេះដូងរបស់ ណារីដែលមានចំពោះបងរិទ្ធ។Image

អារម្មណ៍សញ្ជុបសញ្ជឹង នឹកមមៃហោះហើយតាមរយៈរូបថត អនុស្សាវរីយ៍របស់ណារី ធ្វើអោយអារម្មណ៍នាងមិនដឹងជាហោះអណ្តែតទៅដល់ទីណានោះទេ។ រំពេចនោះសំលេងគោះទ្វាបន្ទប់របស់ណារីបានបន្លឺឡើង៖

            “តុក តុក តុក!!! ណារីកូន? កូនមិនទាន់គេងទេមែនទេ?” ជាសម្លេងរបស់ម្តាយរបស់ ណារី ដោយសារតែម្តាយរបស់នាងបានឃើញភ្លើងបន្ទប់ណារីនៅមិនទាន់បិតនៅឡើង ក៏គាត់ បានដើរមកសួរ។ ណារី តប៖

            “ចា៎ម៉ែ! កូនរៀបនឹងចូលគេងហើយ ព្រោះទើបតែមើលមេរៀនចប់ណាម៉ែ”

            “អឺ!! ចឹងឯងឆាប់ចូលគេងទៅ ព្រោះស្អែកត្រូវទៅសាលាពេលព្រឹកផងមែនទេ?”

            “ចា៎ម៉ែ! ចឹងកូនចូលហើយណាម៉ែ ម៉ែទៅសំរាណវិញចុះណា”​  ។Image

 ទន្ទឹមនឹងនេះផងដែរ ភារិទ្ធដែលកំពុងតែរស់នៅក្នុងប្រទេសសិង្ហបុរី គេមានអារម្មណ៍ ពិបាកចិត្តខ្លាំង ដោយសារតែការចាកចេញរបស់គេ មកបន្តការសិក្សារនៅឯបរទេសនេះ គឺជាការរៀបចំឡើងដោយឪពុកម្តាយរបស់ភារិទ្ធ ដោយពួកគាត់បានដឹងរឿងរបស់ភារិទ្ធ ដែល កំពុងតែមានទំនាក់ទំនងជាមួយនឹងណារីដែលជានារីម្នាក់សាមញ្ញធម្មតា ក៏ព្រោះតែអ្នកទាំងពីរ មិនពេញចិត្តអោយភារិទ្ធមានទំនាក់ទំនងជាមួយណារីឡើយ តែដោយសារតែពេលនេះ ភារិទ្ធ គេមិនអាចប្រឆាំងនឹងឪពុកម្តាយរបស់គេបាន ទើបភារិទ្ធសំរេចចិត្តធ្វើតាមពួកគាត់សិន។ ភារិទ្ធមិនបានប្រាប់រឿងនេះអោយ ណារីដឹងទេ ព្រោះខ្លាចណារីទទួលយកមិនបាន នឹងពិបាកចិត្ត​អំពីរឿងនេះ តែភារិទ្ធបានសន្យា ចំពោះខ្លួនឯងហើយថា គេប្រាកដជាមិនបោះបង់ចោលនារីម្នាក់​ដែល​ខ្លួនគេស្រលាញ់ជាទីបំផុតនោះដែរ គេនឹងខំប្រឹងជំនះរាល់ឧបស័កទាំងអស់ដើម្បីបាន​ណារីធ្វើជា​គូរអនាគត។

                                                  >>> សូមរង់ចាំតាមដានភាគបន្ត <<<

Image

ទី​បំផុត Hello និង Smart ក្លាយ​ជា​គ្រួសារ​តែ​មួយ​ជា​ផ្លូវការ​ហើយ

នៅ​ទី​បំផុត អាពាហ៍ពិពាហ៍​ដែល​ជា​ការ​ទន្ទឹង​រង់ចាំ​បាន​ក្លាយ​ជា​ការពិត​ហើយ រវាង​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរសព្ទ​ធំ​ពីរ​នៅ​កម្ពុជា​គឺ Hello Axiata Company Limtied (Hello) និង Latelz Company Limited (Smart Mobile) សម្រាប់​ការ​រួម​បញ្ចូល​គ្នា​ជា​ផ្លូវការណ៍​។

លោក ថូម៉ាស ហ៊ុន អតីតនាយកប្រតិបត្តិ​របស់ Smart Mobile ឡើង​ថ្លែង​ពីការ​រួម​បញ្ចូល​គ្នា

ការ ​ប្រកាស​រួម​បញ្ចូល​គ្នា​ជា​ផ្លូវការណ៍​នេះ បាន​រៀបចំ​ឡើង​កាល​ពី​រសៀល​ថ្ងៃ​នេះ បន្ទាប់​ពី​ក្រុមហ៊ុន Hello និង Smart បាន​ភ្ជាប់​ពាក្យ​និង បាន​​ប្រកាស​រួម​បញ្ចូល​គ្នា​​ ដោយ​ជ្រក​ក្រោម​ដំបូល​តែ​មួយកាល​ពី​ខែ​ធ្នូ​កន្លង​ទៅ។

លោក ថូម៉ាស ហ៊ុន អតីត​នាយក​ប្រតិបត្តិ​របស់ Smart Mobile មាន​ប្រសាសន៍​ថា ការ​រួម​បញ្ចូល​គ្នា​នេះ​នឹង​នាំ​មក​ភាព​ខ្លាំង និង​ការ​ឈាន​មុខ​លើ​គូ​ប្រកួត​ប្រជែង​ទាំង​ទ្រព្យ, ធនធាន និង​បណ្ដាញ​សេវា​គ្រប​ដណ្តប់​កាន់​តែ​ទូលំទូលាយ។

ក្រុម​ហ៊ុន Hello និង Smart នឹង​ប្រើ​ឈ្មោះ​ពាណិជ្ជនាម​ថ្មី​គឺ “Smart” ដើម្បី​បង្ហាញ​ជា​សាធារណៈ ជាពិសេស​ដល់​អតិថិជន​របស់​ខ្លួន​ដែល​មាន​ជាង ៥ លាននាក់​នៅ​ទូទាំង​ប្រទេស​ ក្រោយ​ពី​ការ​រួម​បញ្ចូល​គ្នា។

លោក ថូម៉ាស ហ៊ុន បាន​ពន្យល់​ថា ពាណិជ្ជនាម​ថ្មី​នេះ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ប្រជាសាស្ត្រ​នៃ​អ្នក​ ប្រើប្រាស់។ “ស្រទាប់​យុវវ័យ ជា​អ្នក​ប្រើប្រាស់​ធំជាង​គេ នៅ​ក្នុង​វិស័យ​ទូរគមនាគមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​នេះ​ជា​គោលដៅ​ដែល​យើង​បន្ត​អនុវត្ត​នៅ​ពេល​ខាង​មុខ”។

ក្រោម​ឈ្មោះ ​ថ្មី​ថា Latelz Company Limited ចាប់​ពី​ថ្ងៃ​ស្អែក​ទៅ​ អតិថិជន​របស់ Hello និង Smart នឹង​ទទួល​ការ​ហៅ​ចេញ ឬ​ចូល​ គឺ​គិត​អត្រា​តម្លៃ​នៅ​ក្នុង​ប្រព័ន្ធ​តែ​មួយ ហើយ​គ្រប់​កាត​កោស​ទាំង​អស់​នឹង​ប្រើប្រាស់​បាន​ដូច​គ្នា។ ជាមួយ​គ្នា​នេះ រាល់​សេវា​ផ្សេងៗ​ទៀត​របស់​ក្រុមហ៊ុន​ទាំង​ពីរ នៅ​តែ​អាច​ដំណើរការណ៍​ធម្មតា មិន​មាន​ការ​ផ្លាស់​ប្តូរ​នោះ​ទេ។

ប្រភព៖ http://news.sabay.com.kh/articles/374570

ប្រលោមលោករឿង អូននៅតែរង់ចាំ​​ ភាគ​ ១

Image

ក្រោមពន្លឺផ្ទៃមេឃស្រទុំនាវេលាម៉ោងប្រហែលជា ៤ៈ៣០ នាទីល្ងាច ណារី និង ភារិទ្ធ បានកំពុង
តែ អង្គុយជជែកគ្នានៅក្រោមដើមឈើមួយដើមនៅក្បែរស្រះទឹកមួយ។ ក្រោមទឹកមុខស្រង៉ូត
ស្រង៉ាត់ របស់ណារី និង ភារិទ្ធ ធ្វើអោយបរិយាកាសនៅជុំវិញខ្លួនពួកគេហាក់បីដូចជាមិនមានអ្វី
ស្រស់ បំព្រងទាល់តែសោះ នេះក៏ដោយសារតែ ភារិទ្ធ នឹងត្រូវចាកចេញឆ្ងាយពី ណារី ជានារីម្នាក់
ដែល ភារិទ្ធស្រលាញ់ជាទីបំផុត ក៏ព្រោះតែ ភារិទ្ធត្រូវទៅបន្តការសិក្សានៅឯប្រទេសសិង្ហបុរី ក្នុង
រយៈ ពេល២ថ្ងៃខាងមុខនេះ។ សូរសម្លេងយំខ្សឹបខ្សួលរបស់ណារី បានធ្វើអោយបេះដូងរបស់
ភារិទ្ធ ពិតជាពិបាកទ្រាំហើយក៏មិនចង់ឃ្លាតឆ្ងាយពីអ្នកដែលខ្លួនស្រលាញ់នេះផងដែរ។ ម្រាមដ
ៃរបស់ អ្នកទាំងពីរ បានស៊កច្របាច់ចូលគ្នាយ៉ាងណែន មិនមាននណាម្នាក់ចង់យកដៃរបស់គេ
ចេញឡើយ។ ពេលនោះភារិទ្ធបាននិយាយទៅកាន់ណារីដោយសម្លេងស្រទន់ថា៖

“អូនកុំធ្វើចឹងអីណា អូនយំដូច្នេះ បងពិតជាពិបាកទ្រាំខ្លាំងណាស់ បងសូមសន្យាថាអូនគឺជា នារី
តែម្នាក់ដែលបងស្រលាញ់តែម្នាក់គត់ ដូច្នេះអូនត្រូចាំបងណា បងសន្យា ៦ ខែទៀត បងនឹងមក
រកអូនវិញជាមិនខាន”

ណារីតបទាំងសម្លេងខ្សឹបខ្សួលអូលដើមក៖

“ចា៎… អូននឹងរង់ចាំបង ហើយអូនក៏សន្យាចំពោះបងដែរថា អូននឹងមិនក្បត់បងទេ នៅលើលោក
នេះ គឺមានតែបងរិទ្ធម្នាក់គត់ដែលអូនស្រលាញ់…..”

ពេលដែលណារីតបទៅកាន់ភារិទ្ធហើយ នាងក៏បានផ្តេកខ្លួនរបស់នាងនៅស្មារបស់ភារិទ្ធ ហើយ
ក៏លូកដៃអោបភារិទ្ធយ៉ាងណែន។
នេះគឺជាពេលវេលាមួយដែលធ្វើអោយគូស្នេហ៍មួយគូរនេះមានក្តីអាឡោះអាឡៃគ្នាក្រៃលែង។

រៀងរាល់រាត្រី ណារីតែងតែអង្គុយស្រង៉ូតស្រង៉ាត់តែម្នាក់ឯង នឹករលឹកដល់មនុស្សដែលខ្លួនធ្លាប់
នៅក្បែរ ដោយពេលនេះបាននៅឆ្ងាយពីរូបគេហើយ។ ពាក្យថាអោយរង់ចាំរបស់ភារិទ្ធ ដែលបាន
និយាយមកកាន់ណារី មុនពេលដែលភារិទ្ធចាកចេញទៅ គឺជាពាក្យមួយដែលធ្វើអោយណារីមាន
កម្លាំងចិត្តយ៉ាងមុតមាំក្នុងការរង់ចាំមនុស្សដែលខ្លួនស្រលាញ់។ អស់រយៈពេល៣ថ្ងៃហើយដែល
ភារិទ្ធចាកឆ្ងាយទៅបន្តការសិក្សានៅប្រទេសក្រៅ អារម្មរបស់ណារី នាងពិតជាមានក្តីនឹងរលឹក
ដល់សង្សារនាងជាខ្លាំងដោយសារតែមិនទាន់បានលឺដំណឹងពីភារិទ្ធអ្វីបន្តិចនោះទេ។

រំពេចនោះ សម្លេងទូរស័ព្ទក៏បានបន្លឺឡើង ណារីភ្ញាក់ព្រឺតស្ទុះទៅរកទូរស័ព្ទដែលកុំពុងតែបញ្ចូល
ថ្មនៅលើទូ ដាក់សៀវភៅរបស់នាង។ ពេលដែលនាងមើលចំអេក្រង់ទូរស័ព្ទក៏ឃើញមានលេខ
០០១ កំពុង ហៅទូរស័ព្ទចូល ណារីនឹកផ្តោតទៅបងរិទ្ធរបស់នាងភ្លាម ពេលនោះនាងប្រញ៉ាប់
ចុចបូតុងទទួល ទូរស័ព្ទហើយក៏និយាយ Hello : ស្រាប់តែរំពេចនោះនាងក៏បានលឺសម្លេង….
    
“អេ៎! ណារី ពួកម៉ាក គ្នាគឺ អាដា ណា ឯងសុខសប្បាយជាទេ? “
តាមពិតគឺជាសម្លេង របស់មិត្តរបស់ណារីដែលនាងកំពុងតែរស់នៅប្រទេសអូស្ត្រាលីសោះ។
ណារីស្រង៉ាកចិត្តព្រោះ នឹកស្មានតែបងរិទ្ធរបស់នាងបានខលមក។ ណារីក៏បានឆ្លើយតបទៅមិត្ត
របស់នាងវិញ៖

    “អូ អូ… រីដាទេហ៎ គ្នាស្មានតែអ្នកណា ហើយខ្ចល់អីបក់សម្លេងឯងខងមករកគ្នានេះ?”
រីដាតប៖
“អេ៎… ចុះឯងស្មានថាអ្នកណាគេទៅ?… អូរ… ប្រហែលជាកំពុងរង់ចាំទូរស័ព្ទអ្នកសំខាន់ ហើយ
មើលទៅ…” រីដានិយាយបែបលេងសើច
“ទេ… មានណា គ្នាស្មានតែបងប្អូនគ្នាខលមកនឹងណា ហើយចុះឯងយ៉ាងម៉េចហើយ សុខ
សប្បាយទេ?”
“ចា៎ គ្នាសុខធម្មតាទេ និយាយចឹង សប្តាហ៍ក្រោយគ្នានឹងទៅលេងភ្នំពេញហើយណា ហើយនឹង
បានជួបឯងក្នុងពេលឆាប់ៗហើយពួកម៉ាក”
“អូរពិតមែនហ៎ គ្នារងចាំឯងណារីដា គឺពិតជានឹកឯងខ្លាំងណាស់”
“ចា៎ គ្នាក៏នឹងឯងដែរណារី ចឹងប៉ុណ្ណឹងសិនចុះណា ចាំពេលគ្នាទៅដល់ភ្នំពេញ គ្នានឹងខង ទៅរក
ឯងហើយណា បាយបាយ”

ពេលណារីនិយាយទូរស័ព្ទចប់ហើយ នាងក៏បានដាក់ទូរស័ព្ទចុះ ដោយទឹកមុខស្រពោន ព្រោះ
បងរិទ្ធរបស់នាងមិនដឹងជាពេលណាបានខលមករកនាងនោះទេ។ បន្ទាប់ភ្លាមនោះ ទូរស័ព្ទរបស់
នាងក៏បានបន្លឺឡើងម្តងទៀត គឺមានលេខ ០០១ កុំពុងតែខលចូលមកដដែល ណារីគិតថាប្រ
ហែលជារីដាមិត្តរបស់នាងចង់និយាយអី្វបន្ថែមទៀតហើយមើលទៅ ពេលនោះ នាងក៏បានចុច
បូតុងទទួល…

Image

 

/>សូមរង់ចាំតាមដានភាគបន្តរ

កំរងរូបភាពក្នុងកម្មវិធីថ្វាយព្រះភ្លើងដល់ព្រះបរមរតនកោដ្ឋ

ជាថ្ងៃចុងក្រោយដែលប្រជារាស្រ្តគ្រប់រូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា លែងបាន​ឃើញព្រះភក្រ្តរបស់ព្រះអង្គ សម្តេចព្រះនរោត្តសីហនុ សម្តេចឪ សម្តេចតា សម្តេចតាតួតនៃយើងទាំងអស់គ្នាទៀតហើយ។ ថ្ងៃដ៏រន្ធត់នេះ បានធ្វើអោយប្រជារាស្រ្តនៃព្រះអង្គ បានសម្រក់ទឹកភ្នែកគ្រប់ៗគ្នា ដោយក្តីអាឡោះអាឡៃគ្មានអ្វីប្រៀបផ្ទឹមបាន ដោយជាថ្ងៃថ្វាយព្រះភ្លើងដល់ព្រះបរមរតនកោដ្ឋរបស់សម្តេចតានៃយើង។ ខាងក្រោមនេះគឺជាកម្រងរូបភាព ក្នុងថ្ងៃថ្វាយព្រះភ្លើងដល់ព្រះបរមរតនកោដ្ឋ៖

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

រូបភាពពី៖ ដើមអំពិល

អត្ថបទ ៖ សាគី (Saky SSK)