ទេព បូព្រឹក្ស ​បំបែក​ក្បាច់​រាំ ប្រជែង​​ឱក សុគន្ធ​កញ្ញា ​

តារាចម្រៀងទើបចូលថ្មី ប្រចាំនៅផលិតកម្មរស្មីហង្សមាស នាងទេព បូព្រឹក្ស កំពុងរំលេចភាពលេចធ្លោរនឹងស្ទីលរាំរែក បានកាន់តែប្រសើរនាពេលចុងក្រោយ។ ទោះតារាស្រីរូបនេះ អះអាងថា គ្មានបំណងចង់បំបាក់នាងឱក សុគន្ធកញ្ញា តែការវិវត្តន៍ខាងក្បាច់រាំប្លែកៗរបស់នាង ត្រូវគេគិតថា ក្នុងន័យប្រជែងមួយនឹងឱក សុគន្ធកញ្ញា ១០០% ដើម្បីច្បាមយកប្រជាប្រិយភាពតាមរយៈស្ទីលរាំប្លែកៗ តាមលំនាំនាងឱក សុគន្ធកញ្ញា។

Image

គ្មានអ្នកណាមិនដកករចំហរមាត់នោះទេ ក្នុងពេលនាង ទេព បូព្រឹក្ស ចេញសម្ដែងបទ«Stupid Stupid» និងបទ«No More Lonely» នៅលើវេទិកាប្រគំតន្ត្រីបើកសម្ពោធឆ្នោតណាហ្គាវើលកាលសប្ដាហ៍មុន បើទោះជាស្ទីលរាំរែកបទថ្មីទាំងពីរនោះ គឺនាងធ្លាប់បង្ហាញជាសាធារណៈម្ដងជាពីរដងរួចទៅហើយក្ដី។ មហាជនកាន់តែច្រើន ចាប់អារម្មណ៍ នាងរាំចង់ខ្លាំងជាងនាងឱក សុគន្ធកញ្ញាផង សម្រាប់ស្ទីលខ្លះ ដែលនាងឱក សុគន្ធកញ្ញាមិនធ្លាប់ធ្វើបាន។ បើទោះជា ទឹកដមសំឡេងរបស់នាង ស្ថិតនៅមានកម្រិត ប៉ុន្តែបើនិយាយពីក្បាច់រាំ និងភាពរស់រវើកក្នុងការបំបែកក្បាច់រាំវិញ គឺនាងអាចនឹងប្រទាញបានការចាប់អារម្មណ៍ខ្លាំង ក្នុងពិភពចម្រៀង ដែលស្ទើរតែនិយាយយ៉ាងខ្លីថា កំពុងប្រហាក់ប្រហែលនឹងឱក សុគន្ធកញ្ញា។ ម្នាក់ៗលើកឡើងថា ទេព បូព្រឹក្ស កំពុងដើរលើគន្លងនាងឱក សុគន្ធកញ្ញា ទើបខំហាត់រាំ ហើយបញ្ចេញកាយវិការរាំរែកបានយ៉ាងរស់រវើកពីមួយថ្ងៃទៅមួយថ្ងៃ។ 
   
នាងទេព បូព្រឹក្ស អះអាងថា នាងអាចរាំបានល្អ ក្រោយហក់ចូលហង្សមាសនេះ គឺដោយសារតែនាង បានបង្កើតក្រុមរាំផ្ទាល់ខ្លួន ហើយមានមេក្រុមម្នាក់ ពូកែខាងបំបែកក្បាច់ថ្មីៗឲ្យនាង។ ក្រុមរាំផ្ទាល់ខ្លួនមួយនេះ គឺនាងរៀបចំឡើងកាលពីកន្លះឆ្នាំមុន ហើយខាងហង្សមាសផ្ដល់ឲ្យនាងតែបទថតច្រៀងប៉ុណ្ណោះ ចំណែករឿងបំបែកក្បាច់  គឺនាង និងក្រុមរាំនោះទេ  ជាអ្នកចាត់ចែងថា ត្រូវរាំយ៉ាងដូចម្ដេច សម្រាប់បទញាក់បែបហ្នឹង។ នាងទទួលស្គាល់ថា នាងច្រៀងបទញាក់ បានទទួលការចាប់អារម្មណ៍ច្រើនជាងបទមនោសញ្ចេតនា អ៊ីចឹងហើយ ទើបនាងកំពុងរៀបចំបំបែកក្បាច់ថ្មីៗជាបណ្ដើរៗ ដើម្បីស្វាគមន៍បទញាក់ថ្មីៗ ដែលគ្រោងផ្ដល់ឲ្យដោយផលិតកម្មហង្សមាស។ 

Image

តាមរយៈការបង្កើតក្រុមផ្ទាល់ខ្លួន ហើយកាន់តែអាចបំបែកក្បាច់រាំបានយ៉ាងល្អនេះ នាងអះអាងថា អត់មានបំណងចង់ផ្ដួលជើងខ្លាំង នាងឱក សុគន្ធកញ្ញាអីនោះទេ គឺនាងគ្រាន់តែប្រឹងប្រែង ដើម្បីស្រូបទាញការគាំទ្រឲ្យកាន់តែលេចធ្លោរ ក្នុងនាមជាតារាចម្រៀងម្នាក់តែ ប៉ុណ្ណោះ។ ទោះយ៉ាងណា ការពុះពាររបស់ទេព បូព្រឹក្ស គឺមិនខុសពីដំណើរឆ្ពោះទៅកាន់គោលដៅមួយ ដើម្បីប្រកួតប្រជែងនឹងនឹងឱក សុគន្ធកញ្ញា នោះទេ ខណៈដែលមហាជនកាន់តែច្រើន ឲ្យតែកាលណានឹកដល់តារាស្រីពូកែរាំ គឺគេនឹកដល់នាងឱក សុគន្ធកញ្ញា និងទេព បូព្រឹក្សទន្ទឹមគ្នាតែម្ដង។ ទេព បូព្រឹក្ស បញ្ជាក់ថា នាង និងមេក្រុមរាំ កំពុងបង្កើនការបំបែកក្បាច់រាំថ្មីៗ ដោយនាងរំពឹងថា លទ្ធផលនៃការប្រឹងប្រែងនេះ នឹងកាន់តែធ្វើឲ្យអ្នកគាំទ្រ ចាប់អារម្មណ៍ទ្វេរដងជាមួយនឹងបទថ្មីៗ។ 

ទេព បូព្រឹក្ស បានទទួលសំឡេងទះដៃអបអរសារទរស្ទើររញ្ជួយឆាក បន្ទាប់ពីនាងបញ្ចេញក្បាច់រាំយ៉ាងរស់រវើក មិនចាញ់នាងឱក សុគន្ធកញ្ញា នៅឆាកតន្ត្រីមុខណាហ្គា។ ឱក សុគន្ធកញ្ញា អះអាងថា មិនច្រណែនទេ ហើយមានតែសប្បាយចិត្តណាស់ នៅពេលឃើញសមាជិកថ្មី គឺនាង ទេព បូព្រឹក្ស អាចបំបែកក្បាច់រាំបានកាន់តែល្អ ជាមួយនឹងបទញាក់ថ្មីៗ។ ជាមួយនឹងការបំបែកក្បាច់រាំ បានកាន់តែល្អ ក្រោមការជ្រោមជ្រែងពីក្រុមរាំ ដែលបានបង្កើតឡើងដោយផ្ទាល់ដៃនេះ គេរំពឹងថា នាងទេព បូព្រឹក្ស ពិតជាមិនពិបាកនោះឡើយ សម្រាប់ការប្រជែងយកការគាំទ្រ ឲ្យបានប្រហាក់នឹងឱក សុគន្ធកញ្ញា ក្នុងពេលនេះ ពិសេសតាមរយៈសកម្មភាពរាំរែក។ ទោះយ៉ាងណា ទេព បូព្រឹក្ស ត្រូវប្រឹងប្រែងដុះខាត់ទឹកដមសំឡេងបន្ថែមទៀត ទើបនាងអាចឈានមកដល់ចំណុចលេចធ្លោរ ដូចឱក សុគន្ធកញ្ញា ដែលខ្លាំងទាំងការបំបែកក្បាច់រាំ និងការបកស្រាយបទចម្រៀងបែបមនោសញ្ចេតនា កំសត់ព្រាត់ប្រាស់បានយ៉ាងល្អ ដែលពិបាករកគូប្រដូច៕

ImageImageImageImageImageImageImage

ប្រភព៖ http://www.khmerzoom.com/index.php?option=com_content&view=article&id=4307:2012-06-20-03-54-55&catid=29:the-cms&Itemid=431

 

 

ផ្ទុះការតវ៉ាពេញសាលកោះពេជ្យបន្ទាប់ពីការប្រគុំដន្ត្រី U-KISS ចប់

ការប្រគំតន្ត្រី របស់ក្រុមកូរ៉េ UKiss បានទទួលការស្វាគមន៍យ៉ាងច្រើនកុះករ ពីសំណាក់អ្នកទស្សនាជាយុវវ័យ។ ប៉ុន្តែក្រោយបញ្ចប់ការប្រគំតន្ត្រីនេះ អ្នកទស្សនានៅសាលកោះពេជ្រ ជាច្រើនរយនាក់ បានដំឡើងសំឡេងរិះគន់ ការតវ៉ានិងចាត់ទុកថា ពួកគេត្រូវចាញ់បោកការឃោសនារបស់ឌីជេតាប៊ុយ និង MyTV។ 

យុវវ័យប្រមាណ៣០០នាក់ ដែលជាអ្នកទិញសំបុត្រVIP តម្លៃ៥០ដុល្លារ បានសម្ដែងប្រតិកម្មពេញមួយទំហឹង ក្រោយពេលឌីជេតាប៊ុយ និងអ្នករៀបចំកម្មវិធីទាំងមូល  មិនព្រមឲ្យអ្នកទិញសំបុត្រVIP ទាំងអស់ បានទទួលការថតរូបជាមួយក្រុម UKISS ដូចការសន្យាក្នុងពេលប្រកាសលក់សំបុត្រ។ ក្រុមយុវវ័យជាច្រើន បានជ្រួលច្រាលចុះឡើងៗ មិនព្រមចាកចេញពីសាលប្រគំតន្ត្រីឡើយ បើទោះជាក្រុម UKISS បានបញ្ចប់ការសម្ដែងឡើងស្ងាត់ឆាកអស់ទៅហើយ។ ម្នាក់ៗលើកឡើងថា ក្នុងពេលប្រកាសលក់សំបុត្រ មិនមែនត្រឹមតែអ្នកលក់ និងលោកតាប៊ុយប៉ុណ្ណោះទេ  ដែលប្រូមូតថា អ្នកទិញសំបុត្រក្នុងតម្លៃ៥០ដុល្លារ នឹងបានទទួលសិទ្ធិថតរូបជាមួយក្រុម UKISS ដោយផ្ទាល់ ពោលគឺសូម្បីតែអ្នករៀបចំកម្មវិធីមួយនេះ ក៏លើកឡើងដូចគ្នាផងដែរ។ ក្នុងនោះអ្នកមានសំបុត្រVIP ទាំង៣០០នាក់ ក៏នឹងបានទទួលឌីសចម្រៀងOriginal របស់ក្រុមចម្រៀង UKISS ម្នាក់មួយៗ និងមានសិទ្ធិសុំសមាជិក UKISS ចុះហត្ថលេខានៅលើអាវ  ឬនៅលើអ្វីផ្សេងថែមទៀតផង។ ម្ល៉ោះហើយ ទើបម្នាក់ៗ ដែលក្ដាប់ក្នុងដៃនូវសំបុត្រVIPទាំងប៉ុន្មាន ទទួលយកមិនបាន នៅពេលដែលគ្រាន់តែការប្រគំតន្ត្រីត្រូវបញ្ចប់ ក៏បាត់សមាជិកក្រុមUKISS អស់ពីឆាកតន្ត្រីImage

ការតវ៉ារបស់យុវវ័យ មានសន្ទុះខ្លាំងបន្តិចម្ដងៗ រហូតបង្ខំឲ្យអ្នករៀបចំកម្មវិធីចេញមុខសម្របសម្រួល។ លោកតាប៊ុយ ដែលជាភាគីអ្នកនិយាយឃោសនាពាក្យទាំងនេះ ទាំងក្នុងកម្មវិធីប្រូម៉ូតលក់សំបុត្រនៅទូរទស្សន៍My TV និងនៅលើFacebook របស់លោក បានចេញមុខមកចរចារ ដើម្បីស្វែងរកដំណោះស្រាយ។ លោកប្រាប់ក្រុមយុវវ័យ កុំឲ្យអន្ទះសារ ហើយត្រូវរង់ចាំមួយភ្លែត ប៉ុន្តែក្រោយពេលបានចូលទៅក្នុង ក៏បាត់មុខស្ងាត់បាត់ស្រមោលតែម្ដង។  តំណាងអ្នករៀបចំកម្មវិធីម្នាក់ បានប្រកាសឲ្យក្រុមអ្នកតវ៉ា មកអង្គុយជុំគ្នានៅលើកម្រាលព្រំ ដើម្បីរង់ចាំក្រុម UKISS ចេញមកថតរូបជុំគ្នា។ ប៉ុន្តែមួយសន្ទុះក្រោយ លោកបែរជាប្រាប់ឲ្យពួកគេ វិលទៅអង្គុយនៅលើកៅអីជួរមុខ និងជួរបន្ទាប់ ដែលជាទីតាំងVIPនោះវិញ ខណៈដែលបន្ទាប់មកទៀត ក៏តម្រូវឲ្យពួកគេ ប្ដូរមកអង្គុយផ្ដុំគ្នា តែមួយប្លុកចាប់ពីកៅអីជួរមុខពីថ្នាក់ក្រោមដល់លើ ដើម្បីងាយឲ្យក្រុមUKISS ចេញមកថតរូបជាមួយទៅវិញ។ សភាពម្ដងកំណត់ឲ្យក្រុមយុវវ័យធ្វើបែបនេះ ម្ដងធ្វើបែបនោះរបស់អ្នករៀបចំកម្មវិធី មើលទៅហាក់ដូចជាក្រុមយុវវ័យទាំងអស់ មកសុំថតរូបជាមួយតារាកូរ៉េដោយមិនអស់ប្រាក់អ៊ីចឹង។ ការទន្ទឹងរង់ចាំរបស់ពួកគេ បានអូសបន្លាយតាំងពីម៉ោង៦ល្ងាច រហូតដល់ម៉ោងជាង៨យប់ តែទីបំផុតក៏ឮការប្រកាសចុងក្រោយថា សមាជិក UKISS ចេញទៅផ្ទះអស់ហើយ  ដូច្នេះសម្រាប់អ្នកដែលមានសំបុត្រVIP ហើយចង់ថតរូបជាមួយពួកលោក គឺត្រូវទៅចាំនៅព្រលានយន្តហោះនៅវេលាម៉ោង១០យប់ ថ្ងៃទី១៨ មិថុនា នាថ្ងៃដដែល ដើម្បីបានថតរូបជាមួយពួកគេ មុនពួកគេចាកចេញទៅកូរ៉េវិញ។Image

កញ្ញាស្រីដែន បានថ្លែងការរិះគន់ថា បើកម្មវិធីហ្នឹងមិនឃោសនាថា អ្នកទិញសំបុត្រតម្លៃ៥០ដុល្លារ នឹងបានថតរូបជាមួយក្រុម UKISS នោះទេ គឺនាងមិនចំណាយទិញសំបុត្រដល់តម្លៃនោះឡើយ ដោយសារទិញត្រឹមតម្លៃ២០ដុល្លារ ឬមើលតាមកញ្ចក់ទូរទស្សន៍ ក៏អាចទស្សនាការសម្ដែងក្រុមចម្រៀងនេះបាន។ នាងនិយាយថា «មិននឹកស្មានថា កម្មវិធីហ្នឹងបោកអ្នកទិញសំបុត្រអ៊ីចឹងសោះ ហើយខ្ញុំខឹងជាងគេ គឺតាប៊ុយតែម្ដង ព្រោះគាត់ជាអ្នកសន្យាបែបនោះ ប៉ុន្តែបែរជាធ្វើឲ្យការចំណាយរបស់ខ្ញុំ ត្រូវបោះចោលលុយទទេៗ! ៥០ដុល្លារមិនមែនតិចឯណា ស្មានតែគ្រាន់តែមកមើលមួយភ្លែតអ៊ីចឹង ខ្ញុំត្រូវចំណាយច្រើនដល់ម្ល៉ឹង!»។  

កញ្ញាស្រីណេត បានអះអាងថា ទោះជានាងទិញសំបុត្រVIP ហើយបែរជាមានអ្នកឈរច្រូងច្រាងបាំងកន្លែងអង្គុយរបស់នាង ធ្វើឲ្យពិបាកមើលការសម្ដែង ប៉ុន្តែនាងនៅតែសប្បាយចិត្ត ព្រោះសង្ឃឹមថា នឹងបានថតរូបជាមួយក្រុម UKISS នៅចុងកម្មវិធី ទុកគ្រាន់បង្អួតមិត្តភ័ក្រ្ត។ នាងលើកឡើងថា «ក្រុមនេះ ខ្ញុំមិនសូវស្គាល់ដូចក្រុមកូរ៉េលំដាប់ពិភពលោកផ្សេងទៀតនោះទេ  ប៉ុន្តែខ្ញុំនៅតែហ៊ានទិញសំបុត្រតម្លៃ៥០ដុល្លារ ព្រោះខ្ញុំចង់ថតរូបដោយផ្ទាល់ជាមួយពួកគេ ដូចអ្វីដែលអ្នករៀបចំកម្មវិធីបានឃោសនា ប៉ុន្តែមិនដឹងថា ខ្ញុំមិននឹកថាពួកគេបោកបែបហ្នឹងនោះទេ!»។ នាងអះអាងថា មិនដឹងត្រូវប្រាប់មិត្តភ័ក្រ្តថាយ៉ាងណានោះទេ ដែលសុខចិត្តចំណាយទាំងពេលវេលា និងប្រាក់កាសរហូតដល់៥០ដុល្លារ តែបែរជាមិនបានថតរូបជាមួយពួកគេ ដូចអ្វីដែលមាននៅក្នុងការឃោសនា នាពេលលក់សំបុត្រ។ នាងនិយាយថា «លុយខ្ញុំមិនស្ដាយទេ ប៉ុន្តែខ្ញុំស្ដាយថា ហេតុអ្វីទើបកម្មវិធីហ្នឹង បោកប្រាស់អ្នកទិញសំបុត្រអ៊ីចឹង….»។ 
   
ប្អូនស្រីម្នាក់ទៀត ដែលពាក់អាវយឺតស មានពាក្យ We Love UKISS នៅពីមុខផង បានស្រក់ទឹកភ្នែកទ្រហ៊ោយំភ្លាមៗ ដោយគ្រាន់តែឮការប្រកាសចុងក្រោយថា  បើចង់ថតរូបជាមួយក្រុម UKISS ត្រូវទៅចាំពួកគេដល់ព្រលានយន្តហោះ នៅវេលាម៉ោង១០យប់។  នាងយំបណ្ដើរឱបមិត្តភ័ក្ត្របណ្ដើរថា នាងខកចិត្តខ្លាំងណាស់ ដែលសុខចិត្តកុហកឪពុកម្ដាយថា សុំលុយមកបង់រៀន ហើយបែរជាសុខចិត្តយកលុយមកទិញសំបុត្ររហូតដល់តម្លៃ៥០ដុល្លារ ព្រោះតែចង់បង្អួតមិត្តភ័ក្រ្តថា ខ្លួនមានសំណាងបានថតរូបជាមួយតារាកូរ៉េ  ក្រោយបញ្ចប់ការប្រគំតន្ត្រីនេះ។

តាមរយៈសំឡេងតវ៉ា និងការរិះគន់នេះ បានស្ដែងយ៉ាងច្បាស់ថា យុវវ័យមួយចំនួន គឺសុខចិត្តភ្លើតភ្លើននឹងការគាំទ្រដល់តារាកូរ៉េ រហូតដល់ហ៊ានកុហកម៉ាក់ប៉ា ហើយគេចចេញពីកាតព្វកិច្ចក្នុងការសិក្សា មកទស្សនាការប្រគំតន្ត្រីរបស់ក្រុមចម្រៀងមួយនេះដោយផ្ទាល់ភ្នែក។ ក្រៅពីប្រតិកម្មខាងលើ យុវវ័យខ្លះក៏រិះគន់ថា មិនទទួលបានឌីសOriginal  ដែលអ្នកទិញសំបុត្រVIP ទូទៅត្រូវបានទទួល យុវវ័យខ្លះថាឌីជេតាប៊ុយ និយាយកាច់តុងពេក ធ្វើឲ្យឲកម្មវិធីគ្មានភាពទាក់ទាញ និងខ្លះថា ការប្រគំតន្ត្រីមួយនេះ លក់សំបុត្ររហូតដល់តម្លៃ៥០ទៅហើយ តែបែរជាគ្មានការរៀបចំឆាកណាមួយ ឲ្យស្មើរនឹងកម្មវិធី Best of the Best  នាពេលមុនជាដើម។ យុវវតីយ៉ាងហោចពីរបីនាក់ ដែលខកចិត្តមិនបានថតរូបជាមួយតារាកូរ៉េ តាមអ្វីដែលបានឮមុនពេលទិញសំបុត្រ VIP បានស្រក់ទឹកភ្នែកទ្រហ៊ោយំយ៉ាងចម្លែក  ខណៈដែលយុវជនជាច្រើនទៀត បាននាំគ្នាជេរប្រទិចផ្ដាសាបន្ទរគ្នាដូចខ្យងក្កក់ មុនពេលពួកគេបំបែកគ្នា នៅវេលាម៉ោងកៀក៩យប់។ ពួកគេ លើកឡើងថា នឹងមិនទិញសំបុតចូលមើលការប្រគំតន្ត្រី ដែលរៀបចំដោយស្ថានីយទូរទស្សន៍My TV ក្នុងតម្លៃថ្លៃខ្ពស់បែបនេះម្ដងទៀតទេ ក្រោយពីទទួលបានបទពិសោធន៍ ស្រក់ទឹកភ្នែក ដែលកើតចេញពីការចាញ់ការឃោសនានេះ។ ការតវ៉ានេះ ត្រូវគេមើលឃើញថា បានកើតឡើង បណ្ដាលមកពីកូនខ្មែរ មានការឈ្លក់វង្វេង និងឲ្យតម្លៃតារាបរទេសខ្លាំងពេក ប៉ុន្តែវាក៏អាចជាកត្តាបណ្ដាលមកពីប្រព័ន្ធឃោសនា របស់អ្នករៀបចំកម្មវិធី មានវិធីសាស្រ្តច្រើន ធ្វើឲ្យក្មេងៗជាយុវវ័យ ឈ្លក់វង្វេងក្នុងពេលឃោសនាលក់សំបុត្រនោះផងដែរ។  អ្នកទស្សនាដោយផ្ទាល់ បានសម្ដែងការទឹសភ្នែកខ្លាំងបំផុត ត្រង់ទិដ្ឋភាពច្រូងច្រាងរបស់ប៉ូលិសទាហាន ដែលភាគច្រើនត្រូវគេរៀបចំឲ្យអង្គុយនៅខាងមុខឆាក ត្រង់កន្លែងមុខឆាក ក្នុងពេលដែលអ្នកទស្សនាជាក្មេងៗអង្គុយនៅលើកៅអី ដែលមិនដឹងថា នឹងមានគេវិភាគយ៉ាងណា។ Image

ឌីជេតាប៊ុយ និងតំណាងទូរទស្សន៍My TV  មិនអាចសុំការឆ្លើយតបបានទេ កាលពីរាត្រីយប់មិញ។ ប៉ុន្តែយោងតាមតំណាងអ្នករៀបចំកម្មវិធី អះអាងថា គឺដោយសារតែអ្នកទិញសំបុត្រVIP មានចំនួនច្រើនពេក ហើយខ្លាចមានការរំខានដល់ក្រុម UKISS ឬធ្វើឲ្យពួកគេ មិនមានសុវត្ថិភាព ទើបអ្នកគ្រប់គ្រងក្រុមចម្រៀងនេះ មិនអនុញ្ញាតឲ្យពួកគេចេញមកថតរូប។ សំឡេងរិះគន់ នៅតែតបតវិញថា បើខ្លាចចំនួនអ្នកមានសិទ្ធចូលថតរូបជាមួយ UKISS មានចំនួនច្រើនពេក ចុះហេតុអ្វីអ្នករៀបចំកម្មវិធី ប្រកាសលក់សំបុត្រVIPដល់ទៅ៣០០កៅអី ហើយមិនកំណត់ចំនួនមួយ ដែលអាចធ្វើបានដូចអ្វីដែលបានឃោសនាទៅ?  ម្នាក់ៗក្នុងចំណោមអ្នកតវ៉ា លើកឡើងថា ពួកគេមិនគួរបោកអ្នកទិញសំបុត្រ ឲ្យចំណាយដល់៥០ដុល្លារ ហើយមិនធ្វើតាមការសន្យាបែបហ្នឹងនោះទេ ខណៈដែលអ្នកទិញសំបុត្រVIP ស្ទើរទាំងអស់ គឺមិនមែនមានបំណងចូលមកទស្សនាត្រឹមការសម្ដែងរបស់ពួកគេនោះឡើយ គឺការពិត មកពីពួកគេចង់ថតរូបជាមួយតារាកូរ៉េ ទុកគ្រាន់បង្អួតគ្នាប៉ុណ្ណោះ។  សំឡេងរិះគន់នេះ ក៏ត្រូវមើលឃើញកាន់តែច្បាស់ តាមរយៈFacebook ដោយអ្នកខ្លះប្រើពាក្យថា សមមុខហើយ ដែលឆ្កួតនឹងតារាកូរ៉េ រហូតដល់ភ្លេចខ្លួនឯងថាជាអ្វី។ អ្នកខ្លះបានប្រើប្រព័ន្ធទំនើបដដែលនេះ និយាយថា បើការសម្ដែងពីវប្បធម៌ខ្មែរ ដូចជាការសម្ដែងពីប្រវត្តិព្រះបាទជ័យវរ្ម័នវិញ គឺលក់សំបុត្រត្រឹមតែ២ បីដុល្លារសោះ បែរជាគ្មានអ្នកចូលទស្សនា ដែលមិនខុសពីការឌឺដងដល់អ្នកទិញសំបុត្រVIP។ តាមគម្រោង My TV ប្រកាសលក់សំបុត្រពីការប្រគំតន្ត្រីនេះ ក្នុងតម្លៃ១០០ដុល្លារ ប៉ុន្តែទំនងជាលក់មិនដាច់ទើបទម្លាក់ត្រឹម៥០ដុល្លារ ហើយអាចថាដោយសារមានការឃោសនាថាអ្នកទិញសំបុត្រក្នុងតម្លៃនេះ នឹងបានថតជាមួយតារាកូរ៉េ ទើបសំបុត្រVIP ទាំង៣០០ត្រូវលក់អស់ តាំងពីការប្រគំតន្ត្រីចាប់ផ្ដើម។ ទោះយ៉ាងណា មុនផ្ទុះការតវ៉ា ក៏មានសម្រែកហ៊ោកញ្ជ្រៀវ ក្នុងន័យស្វាគមន៍ដល់តារាកូរ៉េនារាត្រីនោះផងដែរ។

ខាងក្រោមនេះ ជាទិដ្ឋភាពក្នុងពេលប្រគំតន្ត្រី និងក្រោយផ្ទុះការតវ៉ា។ ImageImageImageImageImageImage

ប្រភព៖ http://www.khmerzoom.com/index.php?option=com_content&view=article&id=4265%3Aukiss-&catid=29%3Athe-cms&Itemid=431

iPad Mini នឹងអាចបង្ហាញខ្លួនក្នុងខែតុលា តំលៃចាប់ពី200$

កាលពីមួយរយៈមុននេះ, Website iMoreបានបង្ហាញពីប្រភពគួរឲជឿជាក់មួយថាApple
អាចនឹងបញ្ចេញលក់ iPad Mini នៅខែ10/2012 ជាមួយតំលៃចាប់ពី200ដល់250 USD ។
 
តាមការស្រាយបំភ្លឺ Apple ចង់ធ្វើឲពិភពTablet រញ្ជួយដោយការលក់ក្នុងតំលៃថោក និងគ្រប់
គ្រងទីផ្សារទាំងអស់ (ដូច iPod ពីមុន ដែលគូប្រកួតប្រជែងមិនអាចតស៊ូជាមួយApple បាន
តទៅទៀត)។
Image
 
មិនទាន់មានអ្នកណាដឹងច្បាស់ពីទំហំអេក្រង់របស់ iPad Mini យ៉ាងណាទេ ប៉ុន្តែតាមរយះWeb 
iMore បានប៉ាន់ស្មានថាមានទំហំ7 inch។ តាមប្រភពដែលមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា 
iPad Mini បានរចនាម៉ូតស្រដៀងនឹងiPad 2012 វាមានរាងតូចស្តើង ងាយស្រួលទុកដាក់ជាង។
អេក្រង់របស់វាមានកំរិត2.048 x 1.536 pixel ប្រហាក់ប្រហែលកំរិតនៃរូបភាព326ppi (ស្មើជាមួយ
អេក្រង់Retina នៅលើ iPhone 4S, ខ្ពស់ជាង 264ppi នៅលើ iPad 2012)៕

Nokia ខាតជាងមួយពាន់លានដុល្លារ បន្ដបញ្ឈប់ បុគ្គលិកមួយម៉ឺននាក់

ថ្មីៗនេះ ក្រុមហ៊ុន Nokia បានប្រកាស់ថា នឹងបញ្ឈប់បុគ្គលិកចំនួន ១០.០០០នាក់  ចាប់ពីពេល
នេះដល់ចុងឆ្នាំ ២០១៣ និងបិទទ្វារមជ្ឈមណ្ឌលស្រាវជ្រាវ និងរោងចក្រមួយចំនួនរបស់ខ្លួន ក្នុង
ពិភពលោក ព្រមទាំងតែងតាំងអ្នកដឹកនាំជាន់ខ្ពស់ថ្មីផងដែរ។

ក្រៅពីបាននិយាយខាងលើ ក្រុមហ៊ុន Nokia ក៏សម្រេចចិត្តលក់យីហោ Vertu ទៅអោយក្រុម
ហ៊ុនឯកជន EQT VI (នៅអ៊ឺរ៉ុប) ក្នុងតម្លៃ ២៤៩លានដុល្លារ ដោយរក្សាទុកភាគហ៊ុននៅទីនេះ
ចំនួន ២០% ប៉ុណ្ណោះ។

នៅក្នុងកិច្ចពិភាក្សាជាមួយអ្នកវិនិយោគថ្មី អគ្គនាយកប្រតិបត្តិ Stephen Elop បានអះអាងថា
យុទ្ធសាស្ដ្រប្រជែងជាមួយ Android គឺត្រូវប្រើទូរស័ព្ទ Windows Phone តម្លៃទាប។ Nokia មាន
បំណងបង្កើតផលិតផលដែលមានតម្លៃទាបជាង Lumia 610 (បច្ចុប្បន្ន មានតម្លៃប្រហែល ២៤០
ដុល្លារ)។ ក្រុមហ៊ុននេះក៏បានបង្ហើបអោយដឹងថា ក្រុមវិស្វកររបស់ Microsoft កំពុងខិងខំជួយដល់ 
Nokia ដើម្បីបានគ្រប់គ្រប់ទីផ្សាផលិតផលតម្លៃទាប។

Image

នៅក្នុងកិច្ចខិតខំដើម្បីបង្កើនបទការទាក់ទាញដល់ Windows Phone ក្រុមហ៊ុន Nokia ក៏បានទិញ
យកក្រុមហ៊ុនអភិវឌ្ឍរូបភាព Scalado របស់ស៊ុយអែត។ Scalado មានឈ្មោះល្បីផ្នែកបច្ចេកវិទ្យា
រូបភាពនៅលើ smartphone ដូចជា software Remove, Rewind, Multi-Angle 3D ជាដើម។
 
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១០ មកទល់នឹងពេលនេះ ក្រុមហ៊ុន Nokia បានរំសាយបុគ្គលិក
ជាង ៤០.០០០នាក់(រាប់ទាំងការរំសាយដែលទើបត្រូវបានប្រកាស់ថ្មីៗនេះ) ប៉ុន្ដែ ស្ថានភាពទូទៅ
របស់ក្រុមហ៊ុននេះ នៅតែមិនទាន់ប្រសើរឡើងច្បាស់លាស់នៅឡើយ។ ក្នុងរយៈពេល ៣ខែនៃ
ដើមឆ្នាំ ២០១២ នេះ Nokia បានខាតបង់ប្រាក់ចំនួន ១,២ពាន់លានដុល្លារ។ ចំនួននៃការលក់
ចេញ បានថយចុះ ២៤% ចំណែកប្រាក់ចំណូលបានមកពីការលក់ឧបករណ៍ក៏បានថយចុះចំនួន
៤០% ផងដែរ៕
 

Justin Bieber ចេញបទចម្រៀងថ្មី!

ភាពភ្ញាក់ផ្អើលពី JB បានត្រលប់មកវិញសារជាថ្មី។ ទោះបីជានៅមានរឿងរ៉ាវដោះស្រាយជាមួយ
នឹងអ្នកកាសែតក្ដីក៏ JB នៅតែឈនៅលំដាប់ខ្ពស់ជាតារាវ័យក្មេងដែលមានប្រជាប្រិយភាព និង
មានការបន្តចេញជាបទចម្រៀងថ្មីដដែល។

Image

កាលពីពេលថ្មីៗនេះ JB បានចេញនូវបទចម្រៀងថ្មីដែលមានចំណងជើងថា As Long As You 
Love Me ដែលបទចម្រៀងនេះនឹងមានចេញលក់ក្នុងអាល់ប៊ុមថ្មីរបស់ JB ក្រោមចំណងជើងថា
Believe។

ប្រភព៖ http://camnews.com.kh/News/Detail/96027/justin-bieber-releases-new-single-as-long-as-you-love-me-believe-album

KK បានឆ្លងថ្នល់មិនប្រយ័ត្នត្រូវឡានបុកចូលមន្ទីពេទ្យ

កាលពីម្សិលម៉ិញនេះ KK បានឆ្លងថ្នល់មិនប្រយ័ត្នត្រូវឡានបុកចូលមន្ទីពេទ្យ។ តាមពិតនេះជាឈុតថ្មី មួយទៀតនៅក្នុងរឿង Just A Love2 របស់ SSK ដែលទើបតែថតចប់កាល ពីម្សិលម៉ិញនេះ។

នៅក្នុងឈុតនេះនិយាយអំពីនៅពេលដែល KK បានត្រឡប់មកពីជួប LockTa វិញ KK បានដើរឆ្លងថ្នល់ដោយ មិនមានអារម្មណ៍នៅក្នុងខ្លួនសោះ ហើយនៅពេលដែលឡានបើក ជិតមកដល់ធ្វើអោយ KK ដួលសន្លប់នៅ លើថ្នល់ដោយមិនដឹងខ្លួន។

“ខ្ញុំមានអារម្មណ៍ភ័យៗយ៉ាងខ្លាំនៅពេលដែលថតឈុននេះ ព្រោះត្រូវដើរឆ្លងថ្នង់ ហើយត្រូវធ្វើឡានជិតបុក ទៀត” (KK និយាយ)

រង់ចាំទស្សនាទាំងអស់គ្នាណា ថាតើឈុនឆាកក្នុងសាច់រឿងនេះយ៉ាងណានេះ?

អត្ថបទ៖ សាគី 

ImageImageImage

 

Alex Justin ក្លាយជាគ្រូពេទ្យនៅក្នុងរឿង Just A Love2

កាលពីផ្សិលម៉ិញនេះ SSK មានការថតបន្តនូវវីដេអូរបស់ខ្លួនគឺនៅក្នុងឈុតមួយទៀតនៃរឿង         Just A Love2 ។ ក្នុងនោះដែរក៏មានការចូលរួមសម្តែងពីសំណាក់ប្អូនប្រុស Alex Justin ដែលក្នុងឈុន នេះប្អូនប្រុសបានសម្តែង ជាតួអង្គលោកគ្រូពេទ្យ។

នេះគឺជាលើកទី១ហើយដែលប្អូនប្រុសបានចូលរួមសម្តែងអោយក្រុមការងារ SSK របស់យើង។ ប្អូនប្រុសមាន អារម្មណ៍សប្បាយរីករាយខ្លាំងណាស់ដែលបានចូលរួមសម្តែងជាមួយនឹងក្រុមការងារ SSK នេះផងដែរ ជាពិសេស គឺបានចូលរួមសម្តែងជាតួអង្គមួយរូបនៅក្នុងខ្សែរវីដេអូខ្លី Just A Love2 ដែលជាខ្សែរវីដេអូខ្លីកំពុងតែមានការ ពេញនិយម និងគាំទ្រពីសំណាក់ប្រិយមិត្តយើងគ្រប់គ្នានៅលើ ប្រព័ន្ធអ៊ិនធ័រណែត។

ដូច្នេះសូមរង់ចាំទស្សាទាំងអស់គ្នា ថាតើការសម្តែងរបស់ប្អូនប្រុស Alex ក្នុងតួអង្គម្នាក់ជាលោកគ្រូពេទ្យមានការ ប៉ិនប្រសព្វយ៉ាងណាដែរ? ទាំងអស់នេះមាននៅក្នុងវគ្គបន្តនៃរឿង Just A Love2 ដែលនឹងធ្វើការបង្ហោះវគ្គបន្តនៅ លើប្រព័ន្ធអ៊ីនធ័រណែតក្នុងពេលឆាប់នេះ។

អត្ថបទ៖ Saky

ImageImageImage

កម្មវិធីញ៉ាំអាហារពេលល្ងាចជុំគ្នារបស់ប្អូនៗ Saky SSK

កាលពីល្ងាចម៉ិញនេះ មានការជួបជុំគ្នាជាលក្ខណៈខ្នាតធំមួយ គឺជាការជួបជុំគ្នាញ៉ាំអាហារពេលល្ងាចរបស់ ប្អូនៗនិងមិត្តភក្តរបស់ Saky SSK ។ សកម្មភាពរបស់ពួកគេ គឺពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំង ក្នុងការជួបជុំគ្នាលើកនេះ។ កម្មវិធីនេះបានធ្វើឡើយនៅ BBQ Chicken ផ្សារទំនើបសូរិយ៉ាជាន់ទី៣។ 

ក្នុងការជុំនេះដែរមានការចូលរួមពីប្អូនៗដែលមានប្រជាប្រិយភាពនៅក្នុងទំព័រ Facebook ជាច្រើន ដែលក្នុង នោះដែរក៏មានការចូលរួមពីប្អូនប្រុស Pig Let Yu Yuta ដែលជាតារា Facebook ប្រចាំទស្សនាវដ្តី Justeen ប្រចាំខែមិថុនានេះផងដែរ។ 

មិនតែប៉ុណ្ណោះ ប្អូនៗដែលជាតារាសម្តែងនៅក្នុងរឿង ស្នេហាចម្មែក ក៏ពួកគាត់បានចូលរួមនៅក្នុងកម្មវិធីនេះ ដែលមានដូចជា ប្អូនប្រុស Sokha Yako, Nak E Ko, Yazaki , and Avenue Abo ។ 

មិនត្រឹមតែពួកគាត់ខាងលើដែលបានចូលរួមកម្មវិធីនេះទេ គឺនៅមានប្អូនៗប្រុសស្រីជាច្រើននាក់ទៀត បានចូលរួមក្នុងកម្មវិធីនេះផងដែរ។ 

អត្ថបទ៖ Saky

ImageImageImageImageImageImageImageImageImageImageImageImageImageImage

 

តារាក្នុងទំព័រថ្មីរបស់ទស្សនាវដ្តី Justeen គឺ Prince LockTa and Gmi Etor

ថ្មីៗនេះទស្សនាវដ្តី Justeen បានបង្កើតនូវទំព័រពិសេសថ្មីប្រចាំទស្សនាវដ្តីរបស់ខ្លួន គឺទំព័រទី 69 ដែលមាន ឈ្មោះថា ទំព័រ Mr. Justeen ប្រចាំខែមិថុនានេះ។ ការចេញ ផ្សាយទំព័រថ្មីលើកដំបូងនេះ មានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តអ្នកអាន ព្រោះនៅក្នុងទំព័រថ្មី នេះមានការចុះផ្សាយពីរូបភាពដ៏ស្រស់ស្អាត ពីតារាយើងពីររួបគឺ ប្អូនប្រុស Prince LockTa និង ប្ងូនស្រី Gmi Etor ។ 

នេះគឺជាលើកទី១ហើយដែលទស្សនាវដ្តី Justeen បានបង្កើតទំព័រពិសេសនេះឡើងនៅក្នុងទស្សនាវដ្តីរបស់ខ្លួន សំរាប់ផ្តល់ជូននូវភាពរីករាយថ្មីជូនដល់ប្រិយមិត្តអ្កកអាន។

គួររំលឹកផងដែរថា ប្អូនប្រុស Prince LockTa គឹជាតារាមួយរួបដែលសម្តែងនៅក្នុងរឿង Just A Love2 របស់ SSK ដែលកំពុងតែបង្ហោះនៅលើប្រព័ន្ធអ៊ិនធ័រណែតថ្មីៗនេះ ហើយមានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ អ្នកទស្សនាទាំងអស់។ 

ចំណែកប្អូនស្រី Gmi Etor វិញ ដោយសារតែប្អូនស្រីមានសម្រស់ស្រស់ស្អាត និងមានប្រជាប្រិយភាពក្នុង គេហទំព័រ Facebook យ៉ាងខ្លាំង ទើបធ្វើអោយទស្សនាវដ្តី Justeen បានចុះផ្សាយពីរូបភាពរបស់ប្អូនស្រី នៅក្នុងទំព័រថ្មីរបស់ខ្លួននេះ។

អត្ថបទ៖ Saky

ImageImage

href=”https://sskallformemory.files.wordpress.com/2012/06/21.jpg”>Image

ហោរាសាស្រ្តថៃ្ងព្រហស្បតិ៍ទី ០៧ ខែ មិថុនា ឆ្នំា២០១២

Image

ជូត
រាសីថ្ងៃនេះល្អបង្គួរ។ កិច្ចការប្រព្រឹត្តទៅយ៉ាងរលូនមិនមានបញ្ហាចោទជាធំដុំនោះទេតែកុំសូវជឿពាក្យ
មនុស្សទី២ព្រោះអាចបណ្ដាលអោយខូចការ។ ការធ្វើដំណើរទៅណាមកណាសូមប្រយ័ត្នព្រោះអាច
មានគ្រោះថ្នាក់ជាយថាហេតុ។ ចំពោះស្នេហាដំណើរការទៅបានល្អមិនមានអ្វីគួរអោយកត់សម្គាល់
នោះទេ។
ឆ្លូវ
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងារដែលប្រឹងប្រែងនឹងទទួលបានជោកជ័យលាភចូលគ្រប់
ទិស។ ធ្វើដំណើរទៅណាមកណាប្រកបដោយភាពត្រជាក់ត្រជុំនិងមានញាតិមិត្តចាំជួយជានិច្ចលើ
គ្រប់បញ្ហា។ ស្នេហាដំណើរការយ៉ាងរលូន។
ខាល
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ ថ្ងៃនេះលោកអ្នកមិនគួរសម្រេចការងារភ្លាមៗដោយជឿសម្ដីអ្នក
ដទៃនោះទេព្រោះអាចនាំអោយមានបញ្ហា។ ចេញដំណើរទៅណាមកណាសូមប្រយ័ត្ន។ ចំពោះ
បញ្ហាស្នេហាមានបញ្ហាច្រើនទាស់ពាក្យទាស់សម្ដីគួរណាចេះអត់ទ្រាំនិងមិនត្រូវនិយាយច្រើន។
ថោះ
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ ថ្ងៃនេះលោកអ្នកមិនគួរណាសម្រេចចិត្តលើការងារណាដែលធំដុំ
ឡើយព្រោះអាចមានបញ្ហា។ ចំពោះការធ្វើដំណើរសូមប្រយ័ត្នព្រោះមានសត្វនាំគ្រោះ។ ចំពោះ
ស្នេហាមានការរកាំរកូសច្រើនតែចៀសវាងត្រូវចេះយល់គ្នាទៅវិញទៅមក។
រោង
រាសីថៃ្ងនេះល្អបង្គួរ។ កិច្ចការងារប្រកបរបរទទួលទានមានភ្ញៀវចូលជាធម្មតាតែហាមមិនអោយធ្វើ
ដំណើរផ្លួវឆ្ថាយព្រោះអាចមានគ្រោះថ្នាក់ជាយថាហេតុ។ ចំណែកបញ្ហាស្នេហាដំណើរការទៅជា
ធម្មតារៀងរ៉ាវបន្តិចបន្តួចត្រូវចេះអត់អោនអោយគ្នាជៀសវាងស្រីប្រកាន់ប្រុសប្រកែក។
ម្សាញ់
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ គួរណាតមការចេញដំណើរផ្លូវឆ្ងាយ។ ការងារអាចងាយនឹងមានបញ្ហា
សូមមត្តារកអ្នកទី២មកជួយក្នុងការសម្រេចចិត្តផ្សេងៗ។ ស្នេហាមានបញ្ហាបន្តិចបន្តួចតែសូមស្រដី
អោយតិចជៀសវាងរឿងតូចក្លាយជារឿងធំ។
មមី
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ លោកអ្នកគួរណាប្រយ័ត្នពាក្យសម្ដីព្រោះអាចមានបញ្ហាដោយសារ
មាត់។ រាល់ការងារសូមកុំប្រញាប់សម្រេចចិត្តព្រោះអាចបណ្ដាលអោយខូចការ។ធ្វើដំណើរទៅណា
មកណាសូមប្រយ័ត្នព្រោះមានគ្រោះថ្នាក់ចាំគ្រប់ទិស។ ស្នេហាមានការរកាំរកូសច្រើន។
មមែ
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងារសម្រេចបានជោកជ័យជាធំមានលាភហូរចូលគ្រប់ទិស
ទី។ ធ្វើដំណើរទៅណាមកណាប្រទះលាភមិនមានបញ្ហាអ្វីគួរអោយកត់សម្គាល់នោះទេ។ ស្នេហា
ល្អូកល្អើនដូចទឹកឃ្មុំខែប្រាំង។
វក
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ លោកអ្នកអាចនឹងត្រូវទទួលការស្ដីបន្ទោសច្រើនចំពោះការងារមាន
ភាពមិនប្រកតីជាខ្លាំងសូមកុំប្រញាប់សម្រេចចិត្តលើរាល់ការងារប្រយ័ត្នមានបញ្ហា។ ធ្វើដំណើរផ្លូវ
ជិតផ្លូវឆ្ងាយសូមប្រយ័ត្ន។ ស្នេហាប្រកតីជាធម្មតាតែសូមតមសម្ដីព្រោះអាចបង្កើតបញ្ហាបានយ៉ាង
ងាយ។
រកា
រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការងារប្រកបរកទទួលទានមិនមានអ្វីប្លែកនោះទេ តែកុំប្រញាប់ជឿពាក្យ
អ្នកដទៃព្រោះអាចនាំអោយខូចការ។ ធ្វើដំណើរទៅណាមកណាគួរប្រយ័ត្នព្រោះអាចមានសត្វនាំរឿង។ 
ស្នេហាពុំមានអ្វីខុសប្រកតីឡើយ។
ចរ
រាសីថ្ងៃនេះល្អបង្គួរ។ អ្នកធ្វើការរកទទួលទានការងារដើរទៅយ៉ាងរលូនមិនមានអ្វីប្លែកនោះទេ។ ធ្វើ
ដំណើរទៅណាមកណាសុខសប្បាយជាធម្មតា។ ស្នេហាប្រកតីមិនមានអ្វីប្លែកតែសូមមេត្តាប្រយ័ត្ន
ពាក្យសម្ដីព្រោះខ្លាចស្រីប្រកាន់ប្រុសប្រកែកនាំអោយមានបញ្ហា។
កុរ
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារទៅដល់ទីណាមានតែជោកជ័យត្រលប់មកវិញលាភចូលគ្រប់
ទិស។ ធ្វើដំណើរទៅណាមកណាជួបតែសុខសប្បាយ។ ចំណែកស្នេហាមិនមានអ្វីខុសប្រកតីទេមាន
តែភាពផ្អែមល្ហែមដូចទឹកឃ្មុំ។ 

ប្រភព៖ http://camnews.com.kh/News/Detail/16973/horoscope-06-07-12